Juventus មើលងាយសមត្ថភាពពេក ទើប Håland សុខចិត្តមកឡើងជើងនៅ Dortmund

0
176

Erling Braut Håland គឺជាកីឡាករជម្រើសជាតិន័រវេសវ័យ ១៩ ឆ្នាំម្នាក់ ដែលកំពុងតែឡើងជើងនៅក្លិបថ្មី Borussia Dortmund ក្រោយពេលដែលរូបគេរកបានគ្រាប់ដំបូង នៅក្នុងប្រកួតទី ១ របស់ខ្លួន ។

កីឡាកររូបនេះបានបង្ហាញអំពីមូលហេតុដែលនាំឱ្យរូបគេ សម្រេចចិត្តផ្លាស់មកកាន់ក្លិបនេះ គឺដោយសារតែ Juventus មិនផ្តល់ឱកាសឱ្យគេ ។

ជាការពិតកីឡាកររូបនេះ បានបង្ហាញថាពីដំបូងខ្លួនចង់ទៅលេងនៅ ​Juventus ជាង តែដោយសារតែ Juventus បានដាក់លក្ខខណ្ឌថាឱ្យរូបគេចូលទៅលេងក្នុងឈុតយុវជនអាយុក្រោម ២៣ ឆ្នាំរបស់គេជាមុន ប្រសិនបើបានល្អទើបបានឡើងទៅឈុតធំ ៕

 

Loading...