អ្នកកីឡាកាស Shad Gaspard ស្លាប់ដោយសារសង្គ្រោះកូនពីការលង់ទឹក

0
183

អ្នកកីឡាកាសរបស់ស្ថាប័ន WWE វ័យ ៣៩ ឆ្នាំ Shad Gaspard បានបាត់បង់ជីវិតហើយ ក្រោយពេលដែលមន្ត្រីប៉ូលិសរកឃើញសាកសពដែលអណ្តែតតាមទឹកសមុទ្រក្រោយពេលបាត់ខ្លួនអស់ ១ ថ្ងៃ ។

ហេតុការណ៍ដែលនាំឱ្យរូបគេបាត់បង់ជីវិតត្រូវបានគេដឹងថា ដោយសារតែខ្លួនគេបានចូលទៅសង្គ្រោះកូន​ប្រុសវ័យ ១០ ឆ្នាំតែម្នាក់គត់របស់គាត់ ដែលបានរលកធំនៃឆ្នេរសមុទ្រប៉ាស៊ីហ្វិកបានកួចយកទៅ ។

ជាការពិតទៅអ្នកសង្គ្រោះក៏បានទៅដល់ពេលនោះដែរ តែលោកបានឱ្យគេជួយកូនប្រុសរបស់លោកយកទៅមុន ខណៈពេលដែលអ្នកសង្គ្រោះត្រលប់មកវិញលោកត្រូវបានរលកកួចយកទៅបាត់ទៅហើយ ៕

Loading...