ក្រសួងប្រកាសច្បាស់ៗថា ការប្រកួតលីគ ត្រូវបិទបន្តទៀត

0
314

កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២០ នៅបន្ទប់សាលប្រជុំនាយកដ្ឋាន អប់រំកាយ និង កីឡា នៃពហុកីឡដ្ឋានជាតិ គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានកោះហៅក្លិបទាំង ១៣ នៃលីគកំពូលកម្ពុជា មកប្រជុំពិភាក្សាជុំវិញបញ្ហាការវិវត្តនៃស្ថានភាពកូវីដ ១៩ និង ការប្រកួតលីគកំពូលកម្ពុជា ។

តាមការបញ្ជាក់ពីក្លិបមួយដែលបានចូលរួមប្រជុំនេះបានបង្ហាញថា​ ក្លិបភាគច្រើនសុទ្ធតែទទូចសុំឱ្យមានការប្រកួតឡើងវិញដូចប្រទេសជិតខាង ដោយមិនមានអ្នកទស្សនា ព្រោះក្លិបស្ទើរតែទាំងអស់មិនថាធំ ឬ តូចឡើយសុទ្ធតែមានបញ្ហាហិរញ្ញវត្ថុ ក៏ដូចជារឿងកុងត្រា និង ប្រាក់ខែកីឡាករ ។

ក្រៅពីនេះ ក្លិបនានាក៏បានសួររឿងថរិកាដែលលេចឮថា FIFA ផ្តល់មកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងការសង្គ្រោះលីគ ពីព្រោះក្លិបនីមួយៗកំពុងជួបបញ្ហាហើយដូចនេះគួរតែបញ្ចេញកញ្ចប់នេះមកជួយក្លិបនានាដែលជិតក្ស័យទុន ។ អ្វីដែលគួរឱ្យស្រងាកចិត្តសម្រាប់ក្លិបទាំងអស់នោះគឺ ក្រសួងអប់រំយុវជន និង កីឡា បានចេញលិខិតថ្មីបញ្ជាក់ថានឹងបន្តផ្អាកការប្រកួតនានាទាំងអស់សិន រហូតទទួលបានដំណឹងជាថ្មី ៕

Loading...