ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២២ ឆ្នាំរបស់វៀតណាម បានគ្រងជើងឯកស៊ីហ្គេមកាលពីឆ្នាំ ២០១៩ កន្លងទៅ ក្រោយពីយកឈ្នះកម្ពុជា ៤-០ នៅវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ ។
បើក្រលេកទៅមើលអាយុកីឡាករទាំង ១៨ នាក់ នៅស៊ីហ្គេមកាលពីឆ្នាំ ២០១៩ កន្លងទៅនេះ កីឡាករវៀតណាមស្ទើរតែទាំងអស់នោះនឹងត្រូវលើសអាយុ ២២ ឆ្នាំនៅឆ្នាំក្រោយ ដោយអាចនៅសេសសល់កីឡាករតែ ២ រូបតែប៉ុណ្ណោះ ។
គួរបញ្ជាក់ដែរថា ស៊ីហ្គេមលើកក្រោយ នៅឆ្នាំ ២០២១ គ្រោងនឹងធ្វើឡើងនៅក្នុងប្រទេសវៀតណាម ចាប់ពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២១ ៕