ក្លិបលីគកំពូលជប៉ុន៣ កំពុងទាក់ទង Sarach Yooyen

0
379

កីឡាករ Sarach Yooyen ជាខ្សែការពារជម្រើសជាតិថៃ កំពុងតែទទួលបានសំណើរទៅចូលរួមជាមួយនឹងក្លិបលីគកំពូលជប៉ុន (J-League) ពីក្លិបបាល់ទាត់ធំៗ ចំនួន ៣ ក្នុងពេលតែមួយ នេះបើតាមការបកស្រាយពីសាមីខ្លួនក្នុងបទសម្ភាសជាមួយនឹងកាសែតស្រុកថៃ ។

ការបញ្ជាក់នេះ គឺបន្ទាប់ពីមានពាក្យចចាមអារ៉ាមជាច្រើនបាននិយាយថា កីឡាកររូបនេះកំពុងតែត្រូវរ៉ូវនឹងរៀបចំចេញទៅលេងនៅក្លិប ​Johor Darul Ta’zim របស់លីគកំពូលម៉ាឡេស៊ីនារដូវកាលក្រោយនេះ ដែលជាក្លិបរបស់មហាសេដ្ឋី និង ជារាជវង្សម៉ាឡេស៊ីទៀតផង ។

ចំពោះក្លិបទាំង ៣ នៃលីគកំពូលជប៉ុន ដែលកំពុងទាក់ទងកីឡាករថៃរបស់ក្លិប Muangthong United រូបនេះ រួមមាន Gamba Osaka, Sagan Tosu និង ក្លិប Kashiwa Reysol ដែលសុទ្ធតែជាក្លិបខ្លាំងៗនេះលីគកំពូលជប៉ុននឹងធ្លាប់គ្រងជើងឯកលីគកំពូលជប៉ុនជាច្រើនលើកទៀតផង ៕

  

Loading...