ខិតខំដឹកនាំអ៊ឺរ៉ង់ ឱ្យឈ្នះកម្ពុជា១៤-0 តែអតីតគ្រូបង្វឹកអ៊ឺរ៉ង់រូបនេះមិនទាន់បើកប្រាក់ខែទេ

0
168

លោក Marc Wilmots អតីតគ្រូបង្វឹកជម្រើសជាតិអ៊ឺរ៉ង់ បានប្តឹងទៅកាន់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) ដោយសារតែសហព័ន្ធកីឡាបាល់ទាត់អ៊ឺរ៉ង់ មិនបានបើកប្រាក់ខែឱ្យលោកតាមកិច្ចសន្យា ។

បើនិយាយទៅក្រោយការលាលែងពីតំណែងជាគ្រូបង្វឹក លោក Marc Wilmots នៅមិនទាន់បានប្រាក់ខែរបស់ខ្លួនដែលនៅសល់ឡើយ ខណៈដែលសហព័ន្ធបាល់ទាត់អ៊ឺរ៉ង់បានឆ្លើយតបថា មិនមែនដោយសារបញ្ហាហិរញ្ញវត្ថុទេ ប៉ុន្តែដោយសារអកប្បកិរិយាមិនទំនួលខុសត្រូវរបស់គ្រូបង្វឹករូបនេះ ។

គួរបញ្ចាក់ដែរថា លោក Marc Wilmots គឺជាគ្រូបង្វឹកជម្រើសជាតិអ៊ឺរ៉ង់ ដែលដឹកនាំក្រុមនេះឱ្យបានឈ្នះកម្ពុជា ដោយលទ្ធផលប្រវត្តិសាស្ត្រក្នុងពិភពបាល់ទាត់ នៃវគ្គជម្រុះ World Cup ដោយបានលត់កម្ពុជា ក្នុងលទ្ធផល ១៤ ទល់នឹង ០ ៕

Loading...