លីគកំពូលកម្ពុជា នឹងត្រលប់មកវិញឆាប់ៗនេះ តែត្រូវអនុវត្តន៍វិធានសំខាន់ៗ

0
269

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានពិភាក្សាជាមួយនឹងរដ្ឋមន្ត្រីក្រសួងអប់រំ ក្រសួងទេសចរណ៍ និង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងការពិនិត្យមើលលទ្ធភាពនៃការបន្តការប្រកួតកីឡានានានៅទូទាំងប្រទេសឡើងវិញ ក្រោយការប្រកួតបាល់ទាត់នានានៅលើពិភពលោកកំពុងចាប់ផ្តើមឡើងវិញជាបណ្តើរៗ ។

សម្តេចបានសង្កត់ធ្ងន់ថា ធ្វើយ៉ាងណាឱ្យលីគកំពូលកម្ពុជាបានប្រកួតឡើងវិញ ដើម្បីកុំឱ្យខកខានការប្រកួតនានាសម្រាប់ឆ្នាំនេះ ហើយអ្វីដែលត្រូវពិនិត្យឱ្យបានហ្មត់ចត់នោះគឺជាការរក្សាអនាម័យ និង សុវត្ថិភាពក្នុងការប្រកួត ដោយសម្តេចបានផ្តល់យោបល់ថាគួរតែធ្វើការប្រកួតបិទទ្វារ និង មានការពិនិត្យកំដៅឱ្យបានត្រឹមត្រូវ ។

ក្រោយពីទទួលបាននូវសំណើរនេះ និង ពិភាក្សារួច ក្រសួងសុខាភិបាលបានឆ្លើយតបជាផ្លូវការដោយកំណត់ឱ្យលីគកំពូលកម្ពុជា និង កីឡានានា អាចបើកឡើងវិញបានដោយរក្សាមិនឱ្យមានសមាជិកលើសពី ១០០ នាក់ក្នងការប្រកួតនីមួយៗ ត្រូវរក្សាសុវត្ថិភាព និង អនាម័យឱ្យបានខ្ជាប់ខ្ជួន ការពារកុំឱ្យមានរលកទីនៃជំងឺនេះ ៕

 

Loading...