គ្រប់កីឡាទាំងអស់ ត្រូវប្រកួតបិទទ្វារ និង មិនឱ្យមានការផ្តុំគ្នាលើស១០០នាក់ឡើយ

0
119

កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសមួយអំពីការសម្រេចឱ្យបើកឡើងវិញនូវការប្រកួតកីឡានានា តែស្ថិតក្នុងលក្ខខណ្ឌអនាម័យ និង សុវត្ថិភាពជាចម្បង ។

ក្នុងនោះដែរ គ្រប់ប្រភេទកីឡាទាំងអស់ត្រូវតែប្រកួតបិទទ្វារ ពោលគឺមិនមានអ្នកទស្សនាការប្រកួតឡើយ មិនត្រឹមតែប៉ុណ្ណោះក្នុងសេចក្តីប្រកាសនេះក៏បានកំហិតចំនួនអ្នករៀបចំការប្រកួត ក៏ដូចជាកីឡាករទាំងអស់មិនឱ្យមានចំនួនលើសពី ១០០ នាក់ឡើយ ។

គួរបញ្ជាក់ដែរថា លីគកំពូលកម្ពុជាត្រូវបានផ្អាកជាបណ្តោះអាសន្ន ក្រោយពីការសម្រាកនៅជើងទី ១ ពោលគឺចាប់តាំងតែពីពាក់កណ្តាលខែមីនាមក បើគិតមកទល់នឹងពេលនេះគឺប្រមាណជា ២ ខែកន្លះមកហើយ ៕

Loading...