ស្តេចស្នុកគ័រនារីទ្វីបអាស៊ី របស់កម្ពុជា បើកកន្លែងហ្វឹកហាត់នៅកូរ៉េខាងត្បូង

0
318

កីឡាការិនី កីឡាស្នូកឃ័រ របស់កម្ពុជា ស្រួង ភារី បានប្រាប់ថា អ្នកស្រីកំពុងតែដំណើរការក្លិបស្នូកឃ័ររបស់ខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលចំណាយអស់ទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងការដំណើរការ ។

នៅពេលនេះក្លិបរបស់អ្នកស្រី បានរៀបចំជិតបានសព្វគ្រប់ហើយ ដោយនៅខ្វះខាតនូវសម្ភារបន្ថែមបន្តិចបន្តួចទៀតតែប៉ុណ្ណោះ ហើយនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗក្នុងពេលខាងមុខនេះ ។

ចំពោះមូលហេតុដែលអ្នកស្រីសម្រេចចិត្តថាបើកក្លិបស្នូកឃ័រនេះ គឺដោយសារតែអ្នកស្រីស្រឡាញ់កីឡានេះ ក៏ដូចជាកន្លែងសម្រាប់អ្នកស្រីហ្វឹកហាត់ផងដែរ ហើយអ្វីដែលពិសេសនោះគឺអ្នកស្រីចង់កសាងអ្នកជំនាញកីឡាករនេះចេញពីពលករខ្មែរនៅកូរ៉េខាងត្បូង ៕

Loading...