បើដឹងប្រវត្តិ និង ចំនួនមេដាយមាសដែល ខាន់ ចេសា ធ្លាប់ឈ្នះ ទើបដឹងថាសាហាវមែន!

0
199

ការ​ដណ្ដើម​បាន​មេដាយមាស​ក្នុង​ទម្ងន់​ ​៤៩​ ​គីឡូក្រាម​របស់​កីឡាការិនី​វ័យក្មេង​ ​ខាន់​ ​ចេ​សា​ ​បន្ទាប់ពី​បាន​ផ្ដូ​លកី​ឡា​ការិនី​ហ្វីលីពីន​ ​កាលពីថ្ងៃទី​ ​៩​ ​ធ្នូ​ ​២០១៩​ ​នេះ​ ​បាន​សាង​ប្រវត្តិ​សាស្រ្ត​ថ្មី​មួយទៀត​សម្រាប់​ប្រទេស​កម្ពុជា​ ​ដែល​ធ្វើ​ឱ្យ​ប្រជាជន​ទូទាំង​ប្រទេស​ ​បាន​នាំគ្នា​ចូលរួម​អប​សាទរ​ចំពោះ​លទ្ធផល​ដ៏​គាប់ប្រសើរ​ ​បាន​មក​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្មេងស្រី​ពោរពេញ​ដោយ​សមត្ថភាព​រូប​នេះ​យ៉ាង​ខ្លាំង​ ​។​

មិនតែប៉ុណ្ណោះ កីឡា​ការិនី​កូន​កាត់​ខ្មែរ​-អាមេរិក ខាន់ ចេសា ​ធ្លាប់ដណ្ដើមបានមេដាយ​មាស​​​ជូន​កម្ពុជាក្នុង​ព្រឹត្តិការណ៍​ Asian Games 2018 នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ក្នុង​ប្រភេទ​ទម្ងន់​ -៤៩គីឡូ ក្នុងប្រភេទកីឡាករ​ជឺជិតស៊ូ​ ដោយយក​ឈ្នះ​កីឡា​ការិនី​​ អារ៉ាប់រួម​ Mahra Alhinaai ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ដោយ​លទ្ធផល​ ១០០-០ ដោយ​ប្រើ​ក្បាច់​ក្លេ​ដៃ​គូ​ឲ្យ​បោះ​បង់​ការ​ប្រកួត​។ កីឡាការនីរូបនេះក៏ធ្លាប់ទទួលបានមេដាយមាសលំដាប់ពិភពលោកជាច្រើនគ្រឿងរួចមកហើយ មុនមកលេងឲ្យកម្ពុជា ក្នងព្រឹត្តិការណ៍កីឡាទ្វីបអាសុី។

ខាន់ ចេសា កើត​នៅ​រដ្ឋ​តិចសាស​ សហរដ្ឋ​អាមេរិក ថ្ងៃ​ទី​១៦​ ខែ​តុលា​ ឆ្នាំ​២០០១​​ នៅ​តំបន់​ Corpus Christi ។ នាង​ជា​កូន​ទី​២​ក្នុង​ចំណោម​បង​ប្អូន​៦​នាក់​ដែល​មាន​ឪពុក​ Peter El Khan ​ជន​ជាតិ​ខ្មែរ​កើត​នៅ​​ប្រទេស​កម្ពុជា និង​ម្តាយ​ឈ្មោះ​ April Marie Khan ជន​ជាតិ​​អេស្ប៉ាញ។ ​លោក​ Peter El Khan ជា​ឪពុក​បញ្ជាក់​ថា​ ភរិយា​របស់​លោក​មិន​មែន​ជា​ជន​ជាតិ​ម៉ិកស៊ីកូ​​​ទេ។

ខាន់ ចេសា បាន​ចាប់​ហ្វឹកហាត់​នៅ​ឆ្នាំ​២០១០​ គឺ​តាំង​ពី​នាង​អាយុ​៨​ឆ្នាំ​មក​ម្ល៉េះ។ បន្ទាប់​ពី​ហ្វឹកហាត់​​ច្រើន​ឆ្នាំ​មក​ កូន​ស្រី​របស់​លោក​ក៏​បាន​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​តំបន់​ អាមេរិក អឺរ៉ុប​ និង​ពិភព​លោក​ជា​ច្រើន​រហូត​ដល់​ឆ្នាំ​២០១៨​នេះ។

សមិទ្ធផល​របស់របស់ ខាន់ ចេសា ៖

ឆ្នាំ​២០១៧
មេដាយ​មាស ពី​ការ​ប្រកួត ​ជើង​ឯក​ទ្វីប​អឺរ៉ុប European Championship
មេដាយ​មាស ពី​ការ​ប្រកួត ​ជើង​ឯក​​អាមេរិក​ PAN American Championship
​មេដាយ​មាស ​ពី​ការ​ប្រកួត ​ជើង​ឯក​ Las Vegas Open (មេដាយមាស២វិញ្ញាសារ)
មេដាយ​មាស ​ពី​ការ​ប្រកួត ​ជើង​ឯក​ San Diego Open (មេដាយមាស២វិញ្ញាសារ)
មេដាយ​មាស ពី​ការ​ប្រកួត ​ជើង​ឯក​ពិភព​លោក​ Wolrd Championship (មេដាយមាស២វិញ្ញាសារ)
​មេដាយ​មាស ពី​ការ​ប្រកួត​​ជើង​ឯក​ Long Beach (មេដាយមាស២វិញ្ញាសារ)
មេដាយ​មាស ​ពី​ការ​ប្រកួត ​ជើង​ឯក​ Los Angeles Grand Slam
មេដាយ​មាស ពី​ការ​ប្រកួត ​ជើង​ឯក​ No ni World Championship (មេដាយមាស២វិញ្ញាសារ)
​មេដាយ​មាស ពី​ការ​ប្រកួត ​ជើង​ឯក​ JIU JUTSU World League (មេដាយមាស២វិញ្ញាសារ)

ឆ្នាំ​២០១៨​
មេដាយ​មាស ពី​ការ​ប្រកួត​ជើង​ឯក​ Los Angeles Open (មេដាយមាស២វិញ្ញាសារ)
មេដាយ​មាស ពី​ការ​ប្រកួត​ជើង​ឯក Tap Out Cancer
​មេដាយ​មាស ពី​ការ​ប្រកួត​ជើង​ឯក Gracie National
​មេដាយ​មាស ពី​ការ​ប្រកួត​ជើង​ឯក JIU JUTSU World League (មេដាយមាស២វិញ្ញាសារ)
​មេដាយ​មាស ពី​ការ​ប្រកួត​ជើង​ឯក FIVE Gold
​មេដាយ​មាស ពី​ការ​ប្រកួត​ជើង​ឯក PAN American Championship (មេដាយមាស២វិញ្ញាសារ)
មេដាយ​មាស ពី​ការ​ប្រកួត​ជើង​ឯក San Diego Open (មេដាយមាស២វិញ្ញាសារ)
​មេដាយ​មាស ពី​ការ​ប្រកួត​ជើង​ឯក World Champioship
មេដាយ​មាស ពី​ការ​ប្រកួត​ជើង​ឯក​ American National Gi & No Gi
មេដាយ​មាស​កីឡា​ទ្វីប​អាស៊ី​ Asian Games 2018

​និង​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ ​កីឡាការិនី​ ​ខាន់​ ​ចេ​សា​ ​បាន​សាង​ប្រវត្តិ​សាស្រ្ត​ថ្មី​ ​ដោយ​បាន​នាំ​យក​មេដាយមាស​ជូន​ប្រទេស​កម្ពុជា​ក្នុង​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​លើក​ទី​ ​៣​ ​នៅ​ប្រទេស​ហ្វីលីពីន​ ​ដែល​លើក​នេះ​ ​ខាន់​ ​ចេ​សា​ ​បាន​ធ្វើ​ឱ្យ​មហាជន​ស្គាល់​ពី​ទេពកោសល្យ​របស់​នាង​កាន់​ច្បាស់​ ​៕

ដោយ៖ ​Coura

ប្រភព ​(Jessa Khan)

Loading...