ការពិត Messi ស៊ូស្លាប់មិនប្តូរក្លិបដោយសារតែ គ្រួសារ

0
207

ខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ក្លិបយក្សអេស្ប៉ាញ Bacelona ថាក្លិបនេះជាកន្លែងដែលគេចូលរួមតាំងពីអាយុ១៣ឆ្នាំ ដូច្នេះរូបគេនឹងនៅបន្តជាមួយក្លិបនេះដល់ផុតកុងត្រា និង ចង់បញ្ជប់អាជីពរបស់ខ្លួននៅក្លិបមួយនេះដែរ។

ខ្សែ​ប្រយុទ្ធ​វ័យ​៣១​ឆ្នាំ​លើក​ឡើង​ថា​ការ​ប្ដូរ​ក្លិប ​គឺ​ជា​រឿង​ដ៏​​ស្មុគស្មាញ​ហើយ​រូប​គេ​ក៏​ដូចជា​គ្រួសារ​នឹង​មាន​បញ្ហា​ច្រើន​បើ​វា​ពិត​ជា​កើត​ឡើង​មែន​នោះ។​ Messi ដែល​ស៊ុត​បញ្ចូល​ទី​៤​គ្រាប់​ នៅ​រដូវ​កាល​ថ្មី​និយាយ​ថា៖ «ខ្ញុំ​មាន​គំនិត​ចង់​បន្ត​នៅ​ Barca។ ក្រុម​គ្រួសារ​របស់​ខ្ញុំ​​ចុះ​សម្រុង​ក្នុង​ការ​រស់នៅ​ទី​នេះ​ បើ​សិន​ជា​ប្ដូរ​ក្លិប​វា​គឺ​ជា​រឿង​លំបាក​ និង​ប្រថុយប្រថាន​» ។

គួរបញ្ជាក់ផងដែរថា Messi បាន​បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្លិប​ Bacelona ដែល​នឹង​អស់​សុពលភាព​នៅ​ឆ្នាំ​២០២១ខាងមុខនេះ ៕

ដោយ៖ ​Coura ប្រភព ​(GOAL)

Loading...