អ្នកកីឡាកាសស្រី របស់ជប៉ុនម្នាក់ សម្លាប់ខ្លួនព្រោះសម្ពាធពីអ្នកគាំទ្រ

0
368

Hana Kimura ជាតារាសម្តែងជប៉ុនម្នាក់បានធ្វើអត្តឃាតសម្លាប់ខ្លួន នៅក្នុងផ្ទះរបស់នាងក្នុងទីក្រុង ​Yokohama ប្រទេសជប៉ុន ដោយការបំពុលខ្លួនឯងដោយឧស្ម័នអ៊ឺដ្រូសែន កាលពីម៉ោង៤ភ្លឺ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ ក្នុងវ័យ ២៣ ឆ្នាំ ។

ចំពោះមូលហេតុ ដែលនាងសម្លាប់ខ្លួនត្រូវបានគេដឹងថា ដោយសារតែមានការវាយប្រហារពីសំណាក់មហាជនទូទៅ និងអ្នកគាំទ្រ មកលើរូបនាង ។ យ៉ាងណាមិញ ចំពោះរឿងរ៉ាវលម្អិតពីរឿងនេះម្តាយរបស់នាងមិនបានបញ្ជាក់ឡើយ។ តែត្រូវបានអ្នកតាមដានរូបនាងបញ្ជាក់ថា មានអ្នកគាំទ្រជាច្រើនចង់ឱ្យនាងឈប់សម្តែងរឿង ដែលនាងសម្តែងជាតួដែលមិនល្អ ព្រោះនាងនៅខាងក្រៅជាមនុស្សរម្យទម មិនគួរណាសម្តែងជាតួអាក្រក់ឡើយ។

គួរបញ្ជាក់ដែរថា Hana Kimura វ័យ២២ឆ្នាំ ត្រូវបានគេស្គាល់ថាជាអ្នកកីឡាកាសម្នាក់ មុននឹងឈានជើងចូលឧស្សាហកម្មភាពយន្ត ដែលសព្វថ្ងៃរឿងដែលនាងសម្តែងកំពុងតែចាក់ផ្សាយនៅលើ Netflix និង ទូរទស្សន៍ Fuji របស់ជប៉ុន៕

Loading...