Idol កំពស់ ស៊ន សៀវម៉ី រកឃើញអនាគតស្វាមីហើយ

0
323

កាលពីព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២០ នេះ កីឡាការិនីតេក្វាន់ដូរបស់កម្ពុជា ស៊ន សៀវម៉ី បានភ្ជាប់ពាក្យជាមួយនឹងកូនកំលោះវ័យក្មេងរាងសង្ហាម្នាក់ ដែលមានឈ្មោះថា កែវ ដេវីត ។

ដំណឹងនៃពិធីភ្ជាប់ពាក្យនេះ មិនទាន់ត្រូវបានកីឡាការិនី ស៊ន សៀវម៉ី ប្រកាសក្នុងបណ្តាញសង្គមខ្លួនឡើយ ដោយរូបភាពនឹងដំណឹងទាំងអស់នេះ ទទួលបានពីការបង្ហោះពីសំណាក់អ្នកចូលរួមពិធីភ្ជាប់ពាក្យនេះតែប៉ុណ្ណោះ ដោយពួកគាត់បានអះអាងថា ម្ចាស់ពិធីរវល់ក្នុងការរៀបចំពិធី។

គួរបញ្ជាក់ដែរថា ស៊ន សៀវម៉ី ក្រៅពីអាជីពជាកីឡាការិនីតេក្វាន់ដូ ដែលធ្លាប់ឈ្នះមេដាយមាសទ្វីបអាស៊ី និង ស៊ីហ្គេមជាច្រើនលើកច្រើនសារនោះ រូបនាងក៏ជាតារាម៉ូដែលបែបកីឡា និងតារាសម្តែង ថែមទាំងមានអាជីវកម្មមួយចំនួនផ្ទាល់ខ្លូនថែមទាំងទទួលបាននូវអតិថិជនជាច្រើនទៀតផង ៕

Loading...