ការពិត ស៊ន សៀវម៉ី ថតរូបបានស្អាតៗ ដោយសារមានគូដណ្តឹងជាជាងថតរូប

0
632

កីឡាការិនីតេក្វាន់ដូទម្ងន់ធ្ងន់ដ៏ល្បីល្បាញរបស់កម្ពុជា ស៊ន សៀវម៉ី បានភ្ជាប់ពាក្យហើយកាលពីព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២០នេះ ជាមួយនឹងគូដណ្តឹងដែលមានឈ្មោះ កែវ ដេវីត ។

បើនិយាយពីគូដណ្តឹងដែលជាអនាគតស្វាមីកីឡាការិនីជើងឯកតេក្វាន់ដូប្រចាំទ្វីបអាស៊ីនេះ គឺជាអ្នកថតរូប និង ត្រូវបានគេស្គាល់ថាជាម្ចាស់យីហោហាងថតរូបឈ្មោះ Ah Sva ដោយឈ្មោះនេះត្រូវបានដាក់ដោយសារតែអនាគតស្វាមីរបស់ ស៊ន សៀវម៉ី ស្រឡាញ់នឹងចូលចិត្តសត្វស្វា ។

គួរបញ្ជាក់ដែរថា ទោះបីជាបែកធ្លាយរូបថត និង ពិធីភ្ជាប់ពាក្យនេះក្តី តែនៅមិនទាន់មានការបញ្ជាក់ពីម្ចាស់សាម៉ីខ្លួនថា នឹងរៀបចំពិធីអាពាហ៍ពិពាហ៍នៅពេលណានោះឡើយ ៕

   

Loading...