សៀវម៉ី ថាការហើយមិនប្រើក្បាច់គុន ដាក់ប្តីឡើយ

0
201

កីឡាការិនីតេក្វាន់ដូ ម្ចាស់មេដាយមាសទម្ងន់ ៦៥ គីឡូក្រាម ប្រចាំទ្វីបអាស៊ី ស៊ន សៀវម៉ី បានធ្វើការបកស្រាយថា នាងនឹងមិនប្រព្រីត្តិអំពីហិង្សាគ្រប់រូបភាព ទៅលើគូដណ្តឹងនាងទោះបីជាកាលៈទេសៈអ្វីក៏ដោយ នេះបើតាមបទសម្ភាសមួននឹងសារព័ត៌មាន Freshnews ។

ការបកស្រាយនេះ ត្រូវបានធ្វើឡើងក្រោយពេលដែលមានមតិមហាជនជាច្រើនបានដាក់បន្ទុកក្នុងន័យចម្អន់ផង លេងសើចផង មែនផង មកលើរូបនាង បន្ទាប់ពីនាងបានភ្ជាប់ពាក្យជាមួយនឹងគូដណ្តឹងរូបសង្ហាមានអាជីពជាជាងថតរូបដែលមានកំពស់ទាបជាងនាង ដោយមតិទាំងនោះបានគិតថានាងនឹងមានប្រៀបខ្លាំង ប្រសិនបើមានរឿងអ្វីមិនចុះសម្រុងក្នុងគ្រួសារ ព្រោះនាងជាម្ចាស់មេដាយមាសតេក្វាន់ដូស្រាប់ផងនោះ ។

គួរបញ្ជាក់ដែរថា ស៊ន សៀវម៉ី ក៏មានបងស្រីដែលជាម្ចាស់មេដាយមាសស៊ីហ្គេមហើយមានស្វាមីដែរ គឺកីឡាការិនី ស៊ន ដាវីន ដែលត្រូវជាភរិយារបស់កំពូលអ្នកប្រដាល់គុនខ្មែរ វ៉ន វីវ៉ា តែគ្រួសាររបស់នាងមិនដែលមានអំពើហិង្សាអ្វីក្នុងគ្រួសារម្តងណាឡើយ ៕

Loading...