កីឡាករអាស៊ី ណាខ្លះដែលឈានដល់កម្រិតកំពូលនៃអាជីពនៅ Premier League

0
177

​English Premier League គឺជាលីគកំពូលរបស់ប្រទេសអង់គ្លេសដែលមានការពេញនិយមក្នុងការទស្សនានៅជុំវិញសាកលលោកនាពេលបច្ចុប្ប្ននេះ ។ ក្នុងលីគនេះមានក្លឹបចំនួន ២០ ដែលប្រកួតប្រជែងគ្នាដើម្បីដណ្តើមគ្នាធ្វើជាម្ចាស់ជើងឯកនេះ ។ ក្នុងនោះដែរមានកីទ្បាករល្បីៗជាច្រើនជុំវិញពិភពលោកដែលបានកំពុងប្រកបអាជីពនៅលីគកំពូលមួយនេះ ។ ថ្ងៃនេះ «ប្រជាប្រិយ» សូមលើកទ្បើងកីទ្បាករអាស៊ី ៤ រូបដែលជោគជ័យខ្លាំងបំផុតនៅក្របខណ្ឌ English Premier League មានដូចជា ៖

១. កីទ្បាករខ្សែបម្រើសសញ្ជាតិកូរ៉េខាងត្បូង  Ji-sung Park របស់ក្រុម Manchester United ធ្លាប់បង្ហាញខ្លួនឱ្យក្រុមចំនួន ១៥៤ ប្រកួត, ស៊ុតបញ្ចូលទី ១៩ គ្រាប់ និងបញ្ចូនបាល់ឱ្យមិត្តរួមក្រុម ចំនួន ២១ ដង ហើយក៏ជួយឱ្យក្រុមបានឈ្នះពានរង្វាន់ជាច្រើនមាន English Premier League ៤ ដង, UEFA Champions League ១ ដង ០៧-០៨ និង FIFA Club World Cup ២០០៨ ។

២. កីទ្បាករខ្សែបម្រើសសញ្ជាតិជប៉ុន Shinji Kagawa ធ្លាប់ជាអតីតកីទ្បាកររបស់ក្រុម Manchester United ដែលបានបង្ហាញខ្លួនឱ្យក្រុមនេះ ៣៨ ប្រកួត, ស៊ុតបញ្ចូលទី ៦ គ្រាប់ និង បញ្ចូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៦ ដង ហើយក៏ធ្លាប់ជួយឱ្យក្រុមឈ្នះពានរង្វាន់ English Premier League ១ ដងក្នុងរដូវកាល ២០១២/២០១៣ ។

៣. កីទ្បាករខ្សែប្រយុទ្ធសញ្ជាតិជប៉ុន Shinji Okazaki ធ្លាប់ជាអតីតកីទ្បាករក្រុមរបស់ Leicester city  ដែលបានបង្ហាញខ្លួនឱ្យក្រុមនេះ ១១៤, ស៊ុតបញ្ចូលទី ១៤ និង បញ្ចូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៤ ដង ហើយក៏ធ្លាប់បានជួយឱ្យក្រុមនេះឈ្នះពានរង្វាន់ English Premier League ក្នុង រដូវកាល ២០១៥-២០១៦ ដែរ ។

៤. កីទ្បាករខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង Son Heung-min  របស់ក្រុម Tottenham Hotspur ធ្លាប់បានបង្ហាញខ្លួនឱ្យក្រុម ១៥១ ប្រកួត, ស៊ុតបញ្ចូលទី ៥១ គ្រាប់ និង បញ្ចូនបាល់ឱ្យមិត្តរួមក្រុមចំនួន ២៦ ដង ហើយជួយឱ្យក្រុម Tottenham Hotspur ទទួលបានចំណាក់ថ្នាក់លេខ ២ ក្នុងព្រឹត្តការណ៍ UEFA Champions League វគ្គផ្តាច់ព្រ័ត្រប៉ះជាមួយក្រុម Liverpool រដូវកាល ២០១៨-២០១៩ ៕

 

Loading...