BG Pathum បន្តឆក់យកខ្សែការពារកំពូល Andrés Túñez ពី ​Burriram ម្នាក់ទៀតហើយ

0
209

ក្លិប BG Pathum United កំពុងត្រូវបានគេចាប់អារម្មណ៍ខ្លាំងមែនទែនមួយរយៈចុងក្រោយនេះក្នុងលីគកំពូលថៃ ក្រោយបានឡើងមកពីលីគទី ២ មកលេងនៅលីគកំពូលរដូវកាលឆ្នាំ ២០២០ នេះ ។

ក្លិបមួយនេះ ហាក់បង្ហាញអំពីគម្រោងគ្រងជើងឯកលីគកំពូលថៃ ក្រោយពេលដែលក្លិបមួយនេះចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ទិញយកកីឡាករល្អៗ ដែលភាគច្រើនសុទ្ធតែជាប់ជម្រើសជាតិថៃមករួមក្រុម ក្នុងនោះដែរក៏មានកីឡាករបរទេសដែលជាប់ជម្រើសជាតិរបស់ប្រទេសរៀងៗខ្លួនទៀត ។

កាលពីពេលថ្មីៗនេះ ក្លិបនេះបានបន្តទិញបានកីឡាករ Andrés Túñez ដែលជាខ្សែការពារជម្រើសជាតិ វេណេហ្សូអេឡា ដែលទើបតែផុតកុងត្រា និង ចាកចេញពីក្លិប Burriram ក្រោយលេងនៅទីនោះអស់ជិត ៩ ឆ្នាំ ៕

   

Loading...