សហព័ន្ធប្រដាល់គុនខ្មែរ ប្រមូលយកមេដាយស៊ីហ្គេមពីកីឡាករទាំងអស់មករក្សាទុក

0
350

កាលពីព្រឹកថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២០ នេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានកោះហៅកីឡាករ និង គ្រូបង្វឹករបស់ខ្លួនដែលបានចូលរួម និង ឈ្នះមេដាយពីកីឡាស៊ីហ្គេម ចំនួន ២ លើកចុងក្រោយ គឺឆ្នាំ ២០១៧ និង ឆ្នាំ ២០១៩ មកប្រជុំដើម្បីប្រគល់ និង ប្រមូលមេដាយទាំងនោះមករក្សាទុក ។

ចំពោះមេដាយដែលប្រមូលបានទាំងនោះ នឹងត្រូវយកទៅរក្សាទុកក្នុងសារមន្ទីរកីឡា, សហព័ន្ធ ឬ ស្ថាប័ននីមួយៗ ដោយមានការកត់ត្រាអំពីមេដាយនីមួយៗយ៉ាងលម្អិត និង ក្នុងន័យរក្សាកិត្តិនាម របស់កីឡាករនីមួយៗទុកជាប្រវត្តិសាស្ត្រ ។

គួរបញ្ជាក់ដែរថា ចំពោះវិញ្ញាសារប្រដាល់គុនខ្មែរនេះទើបតែត្រូវបានបញ្ចូលទៅក្នុងកីឡាស៊ីហ្គេមបាន ២ លើកនេះតែប៉ុណ្ណោះ ខណៈដែល ២ លើកនេះកម្ពុជា បានទទួលមេដាយចំនួន ១០ គ្រឿង ហើយក្នុងនោះមាស ១ គ្រឿង ប្រាក់ ១ គ្រឿង និង សំរឹទ្ធ ៨ គ្រឿង ៕

 

Loading...