ព័រទុយហ្គាល់ រ៉ាប់រងធ្វើម្ចាស់ផ្ទះ UEFA Champions League វគ្គផ្តាច់ព្រ័ត្រ​

0
319

កាលពីពេលថ្មីៗនេះ ប្រទេសតួគី បានប្រកាសដកខ្លួនពីការធ្វើជាម្ចាស់ផ្ទះពានរង្វាន់ UEFA Champions League វគ្គផ្តាច់ព្រ័ត្រ​ ក្រោយសហព័ន្ធកីឡាបាល់ទាត់អ៊ឺរ៉ុបប្រកាសថាមិនមានអ្នកគាំទ្រឡើយនៅវគ្គផ្តាច់ព្រ័ត្រ ។

ការប្រកាសច្រានចោលនូវសិទ្ធធ្វើជាម្ចាស់ផ្ទះរបស់ទីក្រុង អីស្តាំបុល នៃប្រទេសតួគីនេះ គឺដោយសារតែមិនមានផលចំណេញថ្នែកសេដ្ឋកិច្ច និង ទេសចរណ៍សម្រាប់ការរៀបចំការប្រកួតមួយនេះឡើយ ខណៈដែលការរៀបចំពានរង្វាន់ដ៏ធំមួយនេះ គឺត្រូវចំណាយលុយអស់យ៉ាងច្រើនសន្ធឹកសន្ធាប់។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះមិនទាន់មានការសម្រេចសារជាថ្មីពី សហព័ន្ធកីឡាបាល់ទាត់អ៊ឺរ៉ុប ក្នុងការស្វែងរកប្រទេសដទៃមកធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតពានរង្វាន់ក្រុមល្អបំផុតរបស់ទ្វីបអ៊ឺរ៉ុបនេះឡើយ ៕

 

Loading...