Conor McGregor ប្រកាសចូលនិវត្តន៍ពី UFC

0
230

Conor McGregor អ្នកប្រដាល់ដ៏ល្បីប្រចាំសង្វៀនរបស់ស្ថាប័ន UFC បានប្រកាសចូលនិវត្តន៍សាជាថ្មីទៀតហើយ ខណៈដែលការប្រកាសនេះ ត្រូវបានធ្វើឡើងតាមបណ្តាញ twitter របស់ខ្លួន ។

ការប្រកាសចូលនិវត្តន៍នេះត្រូវបានដឹងថា ដោយសារតែកីឡាកររូបនេះ​ មិនពេញចិត្តនូវការរៀបចំការប្រកួតរបស់ស្ថាប័ន UFC ដោយកីឡាកររូបនេះបានផ្តល់បទសម្ភាសឱ្យកាសែតក្នុងស្រុកថា ដោយសារតែការប្រកួតនានាគឺវាយូរពេក ដែលធ្វើឱ្យកីឡាកររូបនេះធុញទ្រាន់ណាស់ ហើយក៏សម្រេចចិត្តលាឈប់ពីវិស័យនេះតែម្តងទៅ ។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី ១ ទេដែលកីឡាករ Conor McGregor ប្រកាសចូលនិវត្តន៍ពីសង្វៀនប្រដាល់ ខណៈដែលអ្នកស្នេហាវិស័យប្រដាល់ជាច្រើនហាក់មិនសូវជឿជាក់ទេ ដោយសារតែកាលពីឆ្នាំ ២០១៩ កីឡាកររូបនេះ ក៏ធ្លាប់ប្រកាសដូចនេះដែរ ៕

Loading...