វៀតណាម បបួក អ៊ឺរ៉ាក់ ប្រកួតមិត្តភាពមុនប៉ះកម្ពុជា

0
323

ក្រុមបាល់ទាត់ជម្រើសជាតិអឺរ៉ាក់ បានយល់ព្រមក្នុងការអញ្ជើញពីសំណាក់សហព័ន្ធកីឡាបាល់ទាត់វៀតណាម ដើម្បីធ្វើការប្រកួតមិត្តភាពគ្នានៅលើទឹកដីវៀតណាម នាពេលឆាប់ៗខាងមុខនេះ ដើម្បីត្រៀមខ្លួនក្នុងវគ្គជម្រុះ FIFA World Cup ។

ការដែលអញ្ជើញអឺរ៉ាក់នេះ គឺដោយសារតែប្រទេសវៀតណាមមិនអាចស្វែងរកដៃគូប្រកួតមិត្តភាពបានក្រោយពេលដែលប្រទេសនានាមិនហ៊ានហោះហើរចេញពីស្រុកព្រោះតែខ្លាចកូវីដ ១៩ ចំណែកកាលបរិច្ឆេទប្រកួតនេះ នឹងធ្វើឡើងនាថ្ងៃទី ០៨ តុលា ឆ្នាំ ២០២០ ។

បន្ទាប់ពីចប់ការប្រកួតមិត្តភាពនេះភ្លាម ក្រុមអឺរ៉ាក់នឹងហោះទៅហុងកុងដើម្បីប្រកួតជាមួយនឹងហុងកុង នាថ្ងៃទី ១៣ តុលា​ ឆ្នាំ ២០២០ ក្នុងវគ្គជម្រុះ World Cup មុននឹងត្រៀមខ្លួនប៉ះកម្ពុជា នៅថ្ងទី ១២ វិច្ឆិកា ឆ្នាំ ២០២០ ជាបន្ត ៕

Loading...