អត់ការងារធ្វើ Dele Alli ជាប់ពិន័យ១ប្រកួត

0
107

កីឡាករវ័យ ២៤ ឆ្នាំ សញ្ជាតិអង់គ្លេស Dele Alli ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អង់គ្លេសសម្រេចពិន័យដោយព្យួរជើងចំនួន ១ ប្រកួត ក្រោយពេលដែលកីឡាកររូបនេះ ប្រព្រឹត្តអំពើមិនគួរគប្បីមួយនៅលើបណ្តាញសង្គម ក្រោយពេលដែលខ្លួនបានបង្ហោះវីដេអូមួយនៅលើអ៊ិនធើណេត ។

ក្នុងវីដេអូនេះ កីឡាករខាងលើបាននិយាយចំអកឱ្យជនជាតិស្បែកលឿង (ជនជាតិអាស៊ី) ថាជំងឺកូវីដ ២៩ គឺផ្តើមចេញពីជនជាតិអំបូរមួយនេះ ដែលបានធ្វើឱ្យពិភពលោករងទុក្ខវេទនាយ៉ាងខ្លាំង ។ ទោះបីជាបានដឹងកំហុស និង បានលុបវីដេអូនេះចេញរួចក្តី ក៏កីឡាកររូបនេះនៅតែជាប់ពិន័យដដែល ។

គួរបញ្ជាក់ដែរថា កីឡាកររូបនេះនឹងត្រូវអវត្តមានក្នុងជំនួបដ៏សំខាន់ដែលក្លិបរបស់ខ្លួន Tottenham Hotspur ត្រូវជួបជាមួយនឹងក្រុម​បិសាចក្រហម Manchester United នៅ​ក្នុង​ថ្ងៃ​ទី​ ១៩​ ខែ​មិថុនា​ ឆ្នាំ ​២០២០ ​ខាង​មុខ​នេះ​ ៕

Loading...