កម្ពុជា និង វៀតណាម អាចជាម្ចាស់ផ្ទះផ្តាច់មុខ Suzuki Cup ក្នុងឆ្នាំ២០២០នេះ

0
1516

ពានរង្វាន់ដ៏ធំជាងគេបង្អស់ប្រចាំតំបន់អាស៊ាន AFF SUZUKI CUP 2020 នឹងធ្វើការចាប់ពូលនៅខែកក្កដាខាងមុខនេះ ដោយរូបមន្តប្រកួតនៅមិនទាន់កំណត់បាននៅឡើយទេ ដោយសារតែការរឹតត្បិតប្រទេសពីសំណាក់សមាជិកទាំងអស់នៃតំបន់អាស៊ាន ។

ពានរង្វាន់ដ៏ធំជាងគេក្នុងតំបន់អាស៊ាននេះ អាចនឹងត្រូវផ្លាស់ប្តូររូបមន្តប្រកួតមកជាប្រកួតតាមពូលវិញដែលអាចមានប្រទេស ១ ឬ ២ តែប៉ុណ្ណោះដែលធ្វើជាម្ចាស់ផ្ទះការប្រកួតនេះ ដោយសារតែប្រទេសនានាក្នុងតំបន់នេះ កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ខណៈដែលកម្ពុជា និង វៀតណាម អាចជាកន្លែងល្អបំផុតសម្រាប់ការប្រកួតដ៏ធំនេះ ពីព្រោះប្រទេស ២ នេះមានការទប់ស្កាត់បានយ៉ាងល្អ ដោយមិនមានករណីស្លាប់ដោយសារជំងឺនេះនៅឡើយទេ ។

គួរបញ្ជាក់ដែរថា ពានរង្វាន់នេះនឹងធ្វើការបើកការប្រកួតនៅថ្ងៃទី ២៣ វិច្ឆិកា ឆ្នាំ ២០២០ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ ដោយបែងចែកជា ២ ពូល ក្នុង ១ ពូលមាន ៥ ប្រទេស ដោយចម្រាញ់យកក្រុមខ្លាំងចំនួន ២ ទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៕

Loading...