តោះមកមើល ពង្រាងចុងក្រោយ ឡូហ្គោស៊ីហ្គេម២០២៣ ដែលកម្ពុជា ត្រៀមធ្វើជាម្ចាស់ផ្ទះ

0
479

នាល្ងាចថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០ កិច្ចប្រជុំ CAMSOC បានបន្តពិនិត្យពិភាក្សាលើស្លាកសញ្ញា និមិត្តសញ្ញា បាវចនា ស៊ីហ្គេម ឆ្នាំ ២០២៣ និង ការរៀបចំអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ឆ្នាំ ២០២៣ ក្រោមអធីបតីភាពរបស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអគ្នេយ៍ (SEA Games) លើកទី ៣២ ឆ្នាំ ២០២៣ (CAMSOC) ។

ជាលទ្ធផលកិច្ចប្រជុំនេះ បានសម្រេចចេញនូវការត្រួតពិនិត្យចុងក្រោយទៅលើស្លាកសញ្ញា (Logo) និង កែសម្រួលលើនិមិត្តសញ្ញា (Mascot) ក៏ដូចជាកែសម្រួលលើពាក្យស្លោក ឬ បាវចនា ស៊ីហ្គេម ឆ្នាំ ២០២៣ ។

គួរបញ្ជាក់ផងដែរថា កម្ពុជាបានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះជាលើកដំបូង កីឡាស៊ីហ្គេម ២០២៣ ចាប់ពីថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៣ ដោយយកកីឡដ្ឋានមរកតេជោជាកន្លែងបើកនិងបិទកីឡាដ៏ធំមួយនេះ ៕

 

ប្រភព៖ Cambodia SEA GAMES 2023

Loading...