វៀតណាម ប្រើយុទ្ធសាស្ត្រថ្មី បញ្ចូលកីឡាករកូនកាត់ឱ្យបានច្រើន ដើម្បីឱ្យជម្រើសជាតិកាន់តែរីកចម្រើន

0
201

សហព័ន្ធកីឡាបាល់ទាត់វៀតណាមបានកំពុងតែពន្លឿនល្បឿននៃការបញ្ចូលកីឡាករអ្នកចាំទីមានជាប់សាច់ឈាមវៀតណាម Filip Nguyen ដែលជាអ្នកចាំទីដែលកំពុងលេងនៅសាធារណរដ្ឋឆែក ឱ្យបានចូលក្នុងក្រុមជម្រើសជាតិរបស់ខ្លួនក្នុងពេលឆាប់ៗខាងមុខនេះ ។

ក្រៅពីការដែលចង់នាំយកកីឡាករកូនកាត់រូបនេះ សហព័ន្ធកីឡាបាល់ទាត់វៀតណាម ក៏កំពុងតែរៀបចំឯកសារដើម្បីនាំយកកីឡាករបរទេស ៣ នាក់ផ្សេងទៀត ចូលក្នុងក្រុមជម្រើសជាតិរបស់ខ្លួន ដើម្បីអាចយកឈ្នះម៉ាឡេស៊ី ដែលកំពុងតែសស្រាក់សស្រាំក្នុងការបញ្ចូលកីឡាករបរទេសសុទ្ធសាធឱ្យចូលសញ្ជាតិដល់ទៅ ៥ រូបក្នុងកំឡុងពេលវិបត្តិកូវីដ ១៩ ។

គួរបញ្ជាក់ដែរថា ក្រុមជម្រើសជាតិវៀតណាម និង ម៉ាឡេស៊ី នឹងត្រូវជួបគ្នានៅពាក់កណ្តាលខែតុលានេះ ក្នុងវគ្គជម្រុះ FIFA World Cup ដែលស្ថិតនៅក្នុងពូល G ជាមួយនឹង ថៃ ឥណ្ឌូនេស៊ី និង អារ៉ាប់រួម ខណៈដែល វៀតណាម កំពុងតែកាន់កាប់កំពូលតារាង ៕

Loading...