រឿងត្រូវដឹងមុននឹងការចាប់ពូលកំណត់ជោគជតា របស់ក្រុម U19 កម្ពុជា ក្នុងពានរង្វាន់ធំបំផុតរបស់ទ្វីបអាស៊ី

0
1000

ការចាប់ឆ្នោតបែងចែកពូលពានរង្វាន់ AFC U-19 Championship 2020 នឹងត្រូវធ្វើឡើងនៅប្រទេម៉ាឡេស៊ី ហើយនឹងមានការផ្សាយផ្ទាល់លើផេក និង គេហទំព័ររបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា វេលាម៉ោង ៣ និង ៣០នាទី ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២០ ស្អែកនេះហើយ ។

ដោយក្នុងការចាប់ឆ្នោតនេះ នឹងត្រូវបែងចែកក្រុមទាំង ១៦ ជា ៤ ពូល ដោយ ១ ពូលមាន ៤ ក្រុម ក្នុងនោះកម្ពុជាស្ថិតនៅក្នុងប្រអប់ទី ៣ រួមជាមួយនឹង ម៉ាឡេស៊ី អឺរ៉ាក់ វៀតណាម ដែលមានន័យថាកម្ពុជានឹងមិនស្ថិតនៅក្នុងពូលជាមួយនឹងប្រទេសទាំង ៣ នេះឡើយ ។

គួររំឭកដែរថា កម្ពុជាបានឡើងទៅលេងវគ្គចែកពូលនេះ ក្រោយឈរនៅលេខ ២ ជាក្រុមលេខ ២ ល្អផ្តាច់គេទាំង ៤ ក្នុងវគ្គជម្រុះ ដោយគ្រានោះកម្ពុជាបានបំបាក់ថៃ នឹងទម្លាក់ក្រុមនេះជាលើកទី ១ ឱ្យធ្លាក់ចេញពីពាននេះ ៕

  

Loading...