លីគកំពូលវៀតណាម វិលមកវិញ អ្នកទស្សនាចូលមើលរាប់ម៉ឺននាក់មិនខ្លាចកូវីដ១៩

0
347

ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលវៀតណាមបានចាប់ផ្តើមឡើងវិញ ដោយបានចាប់ផ្តើមការប្រកួតសប្តាហ៍ទី ៥ របស់ខ្លួន ដែលជាលទ្ធផលបណ្តោះអាសន្នក្រុម Sài Gòn កំពុងតែឈរនៅកំពូលតារាង ។

អ្វីដែលកត់សម្គាល់ខ្លាំងនោះគឺការប្រកួតមួយរវាងក្រុមនៅតំបន់កម្ពុជាក្រោមនៃខេត្តហាទៀង រវាងក្រុម Hồng Lĩnh Hà Tĩnh និង ក្រុមមកពីហាណូយ Hà Nội គឺមានអ្នកទស្សនាដល់ទៅរាប់ម៉ឺននាក់ដែលខុសទៅនឹងគោលការណ៍អនុញ្ញាតិរបស់ប្រទេស ដែលអនុញ្ញាតិឱ្យមានអ្នកគាំទ្រតែ ៥០% នៃកៅអីដែលមាននៅកីឡដ្ឋានតែប៉ុណ្ណោះ ។

ដោយឡែកការប្រកួតនេះមិនត្រឹមតែមានអ្នកទស្សនាពេញកីឡដ្ឋានទេ ថែមទាំងមានអ្នកសម្រុកចូលទៅមើលដោយគ្មានសំបុត្រ និង មានទាំងអ្នកខ្លះឈរមើល ឬប្រជ្រៀតគ្នាអង្គុយមួយកៅអី ២ នាក់ក៏មាន ។ លទ្ធផលការប្រកួតនេះគឺក្រុមទាំង ២ បានត្រឹមស្មើគ្នា ១ ទល់នឹង ១ ៕

Loading...