Van Djik ក្លាយជាកីឡាករថ្លៃជាងគេនៅ Liverpool

0
151

Van Djik បានក្លាយជាកីឡាករខ្សែការពារលេខ១ពិភពលោក នាពេលបច្ចុប្បន្ននេះ ក្រោយពេលដែលបានឈ្នះពានកីឡាករល្អបំផុតរបស់ពិភពលោកកាលពីដើមឆ្នាំ២០២០កន្លងទៅ ហើយបានធ្វើឱ្យក្លិបនានាជាច្រើននៅលើពិភពលោក មានចិត្តចង់បានគេយកទៅរួមក្រុមជាមួយ។

ក្នុងនោះដែរ Paris Saint Germaint បានផ្តល់កម្រៃពលកម្មប្រចាំសប្តាហ៍ដល់ទៅ ២៨ ម៉ឺនដុល្លារ ជូនដល់កីឡាកររូបនេះ ប្រសិនបើអាចទៅចួលរូមក្រុមយក្សបារាំងមួយនេះ ដែលកំពុងតែត្រូវការកីឡាករខ្សែការពាររូបនេះ ទៅជួយក្នុងពានរង្វាន់ធំៗលំដាប់អ៊ឺរ៉ុបនានា ក្រោយគ្រងជើងឯកលីគកំពូលបារាំងឆ្នាំនេះ។

ទោះបីជាយ៉ាងណាក្លិប Liverpool បានបន្ថែមប្រាក់សប្តាហ៍ដល់កីឡាកររូបនេះឱ្យបានដល់ទៅ ២២ ម៉ឺនដុល្លារ ដែលជាធ្នាក់ដើម្បីឱ្យកីឡាកររូបនេះ ព្រមបន្តនៅជាមួយនឹងក្លិប ថ្វីបើតិចបន្តិចមែន តែកីឡាកររូបនេះ មិនចាំបាច់ផ្លាស់ប្តូរទីលំនៅទៅបារាំង និង មិនព្រួយរឿងលេងមិនសូវចូលជាមួយនឹងក្លិបថ្មីអ្វីឡើយ ៕

Loading...