លទ្ធផលចាប់ពូល AFC U19 Championship កម្ពុជា ស្ថិតនៅក្នុងពូលជាមួយក្រុមខ្លាំងៗ

0
71

ការចាប់ឆ្នោតបែងចែកពូលពានរង្វាន់ AFC U-19 Championship 2020 បានធ្វើឡើងនៅវេលាម៉ោង ៣:៣០នាទីរសៀល ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២០នេះ នៅក្នុងប្រទេសម៉ាឡេស៊ី។

ជាលទ្ធផលកម្ពុជា ស្ថិតនៅក្នុងពូល  A ជាមួយនឹង ជើងខ្លាំងអ៊ឺរ៉ង់ ដែលធ្លាប់ឈ្នះពាននេះចំនួន៤លើក, ម្ចាស់ផ្ទះ FIFA World Cup U19 ឥណ្ឌូនេស៊ី និង ម្ចាស់ផ្ទះពានរង្វាន់ AFC U19 នេះ អ៊ូបេគីស្ថាន ដែលជាជើងឯកពាននេះកាលពីឆ្នាំទៅមិញ។

No photo description available.

No photo description available.

គួរបញ្ជាក់ដែរថា នេះជាលើកទី១ហើយសម្រាប់កម្ពុជា ដែលបានឡើងមកលេងពានរង្វាន់មួយនេះ ក្រោយខកខានអស់រយៈពេលជិត៦០ឆ្នាំ ខណៈដែលធ្លាប់បានលេងពាននេះចំនួន៣លើករួចមកហើយកាលពីមុនសម័យខ្មៅងងឹត ប៊ុល ពត៕

Loading...