ទីបំផុត Kante ដាច់ចិត្តផ្លាស់ប្តូររថយន្តថ្មីហើយ

0
252

កីឡាកររបស់ក្លិបលីគកំពូលអង់គ្លេស (Chelsea) ដែលមានដើមកំណើតមកពីអាហ្វ្រិក N’Golo Kante ដែលត្រូវបានគេដាក់រហ័សនាមថាបុរសកំពូលដាក់ខ្លួនក្នុងពិភពបាល់ទាត់  បានសម្រេចចិត្តប្តូរឡានកញ្ជាស់អាសំណព្វ Mini Cooper របស់ខ្លួន ដែលជិះជិត ១០ ឆ្នាំរបស់ខ្លួនចោលហើយ ។

រថយន្តថ្មីដែលកីឡាកររូបនេះ ទើបនឹងទិញនេះ គឺជាម៉ាក់ Mercerdes Benz ខណៈដែលគេបានប្រទះឃើញជិះពេលទៅហ្វឹកហាត់សារជាថ្មី ក្រោយការប្រកួតបាល់ទាត់បានវិលត្រលប់មកវិញ ។

គួរបញ្ជាក់ដែរថា កីឡាករដែលជួយឱ្យបារាំងឈ្នះពាន World Cup រូបនេះត្រូវបានគេដឹងថា បានសន្សំលុយប្រាក់ខែរបស់ខ្លួនមួយខែរាប់សែនដុល្លារ ដើម្បីទៅជួយស្រុកកំណើតខ្លួន ហើយមិនចូលចិត្តជីវិតបែបស៊ីវីល័យខ្លាំងឡើយ ៕

 

Loading...