Ronaldo របូតពាន Italian Cup ដោយប៉េណាល់ទីទាំងមិនបានស៊ុតនឹងគេ

0
106

ការប្រកួតពានរង្វាន់ Italy Cup (Coppa Italia) បានបញ្ចប់ហើយកាលពីយប់មិញនេះ ដោយក្រុម Napoli បានគ្រងជើងឯកពាននេះ ក្រោយយកឈ្នះ Juventus ដោយបាល់ ១១ ម៉ែត្រកាត់សេចក្តី​ ក្រោយថែមម៉ោង ៣០ នាទី ដោយលទ្ធផលនៅតែស្មើគ្នា ។

ឆ្លងកាត់ ៩០ នាទី បូកថែម ៣០ នាទីទៀត នៅតែមិនដឹងឈ្នះចាញ់ ដោយក្រុមទាំង ២ មានលទ្ធផល ០ ទល់នឹង ០ បន្ទាប់មកឈានដល់វគ្គប៉េណាល់ទីកាត់សេចក្តី គ្រូបង្វឹក​ Jventus លោក Mouricio Sari បានដាក់ Ronaldo នៅជម្រើសចុងក្រោយនៃការស៊ុតបាល់ប៉េណាល់ទី តែជាអកុសលមិត្តរួមក្រុមរបស់គេ បានស៊ុតមិនចូលដល់ទៅ ២ គ្រាប់ ដែលធ្វើឱ្យកីឡាកររូបនេះ បាត់បង់ឱកាសលើកពាន ដោយមិនបានសូម្បីតែស៊ុតប៉េណាល់ទីនឹងគេនឹងឯងផង ។

គួរបញ្ជាក់ដែរថា នេះគឺជាលើកទី ២ របស់ Ronaldo ហើយ ដែលចាញ់នៅវគ្គផ្តាច់ព្រ័ត្រ ចាប់តាំងពីមកលេងនៅក្នុងក្លិប Juventus ក្នុងឆ្នាំ ២០១៨ មកទល់ពេលនេះ ៕

Loading...