Ronaldo បង្ហាញគម្រោងចូលនិវត្តន៍នៅលីគកំពូលអាមេរិក

0
128

កីឡាករខ្សែប្រយុទ្ធដ៏ល្បីល្បាញរបស់ Juventus គឺ Christiano Ronaldo បានបង្ហើបប្រាប់អ្នកសារព័ត៌មានថា អនាគតរូបគេនឹងទៅបញ្ចប់អាជីពបាល់ទាត់របស់ខ្លួននៅសហរដ្ឋអាមេរិកជាទីដែលលោកប្រាថ្នាក្នុងការលេងបាល់ចុងក្រោយក្នុងអាជីព ។

ខ្សែប្រយុទ្ធវ័យ ៣៥ ឆ្នាំរូបនេះបានលម្អិតថា គេមិនទាន់ចូលនិវត្តន៍ឡើយ ដោយចង់លេងបាល់ឱ្យបានកាន់តែយូរតាមតែអាចធ្វើបាន ហើយនៅពេលដែលគេដឹងថាខ្លួនមិនអាចរីកចម្រើនទៅមុនទៀតទើបសម្រេចចិត្តទៅលេងនៅក្លិបល្មមៗនៅអាមេរិក បន្ទាប់ពីជោគជ័យនៅទីនោះជាចុងក្រោយទើបគេសម្រេចចិត្តចូលនិវត្តន៍តែម្តង ។

គួរបញ្ជាក់ដែរថា កីឡាករជម្រើសជាតិព័រទុយហ្គាល់រូបនេះធ្លាប់លេងបានទាត់អាជីពបាន ៥៦៨ ប្រកួត ដោយរកបាន ៤៤០ គ្រាប់ ក្នុងនោះលេងឱ្យជម្រើសជាតិបាន ១៩៨ ប្រកួត រកបាន ១១៧ គ្រាប់ ៕

Loading...