សៀង ចន្ធា នឹងបាត់មុខក្នុងវគ្គជម្រុះ World Cup ពេលកម្ពុជាទទួលអ៊ឺរ៉ង់

0
8112

អតីតយុវជនជោគជាំជាមួយនឹងបទពិសោធក្នុងការប្រកួតអន្តរជាតិរបស់សាលាបាល់ទាត់ជាតិបាទី ដែលកំពុងតែប្រកបអាជីពនៅក្លិបបឹងកេត អាចនឹងអវត្តមានចំនួន ១ ប្រកួតក្នុងជំនួបដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុមគីឡូ World Cup អឺរ៉ង់ នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២០ ខាងមុខនេះ ។

មូលហេតុគឺដោយសារតែកីឡាកររូបនេះមានភាគរយច្រើនអាចនឹងត្រូវកោះហៅចូលក្នុងក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ ឆ្នាំរបស់កម្ពុជា ដើម្បីប្រកួតពានរង្វាន់​ AFC U19 Championship នៅប្រទេសអ៊ូបេគីស្ថាន ដែលកម្ពុជាស្ថិតនៅក្នុងពូល A ជាមួយម្ចាស់ផ្ទះអ៊ូបេគីស្ថាន ឥណ្ឌូនេស៊ី និង អឺរ៉ង់ ដែលការប្រកួតនឹងចាប់ផ្តើមនៅថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២០ ។

គួរបញ្ជាក់ដែរថា កីឡាករវ័យ ១៧ ឆ្នាំរូបនេះកំពុងតែជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិកម្ពុជាស្ទើរតែគ្រប់ឈុត រាប់ចាប់តាំងពីឈុតអាយុក្រោម ១៧ ឆ្នាំ, ១៩ ឆ្នាំ, ២២ ឆ្នាំ, ២៣ ឆ្នាំ, និង ជម្រើសជាតិឈុតធំផងដែរ ៕

Loading...