Djokovic សុំទោសដែលចម្លងកូវីដ១៩ ទៅកីឡាករវាយសីលំដាប់ពិភពលោក៣នាក់

0
62

កីឡាករវាយសី Novak Djokovic ត្រូវបានគេធ្វើតេស្តរកឃើញថាមានផ្ទុកមេរោគកូវីដ ១៩ បន្ទាប់ពីរៀបចំការប្រកួតកីឡាវាយសីមួយដែលមានឈ្មោះថា Adria Tour ដោយមានការចូលរួមពីសំណាក់កីឡាករល្បីៗជាច្រើននាក់មកពីជុំវិញពិភពលោក ។

ក្នុងនោះដែរ ក្រោយពីតេស្តទៅលើអ្នកដែលប៉ះពាល់ផ្ទាល់ជាមួយនឹងកីឡាករខាងលើនេះ គេបានរកឃើញកីឡាករចំនួន ៣ រូបផ្សេងទៀតបានឆ្លងវីរុសនេះ រួមមាន កីឡាករ Grigor Dimitrov, Borna Coric និង Viktor Troicki ដែលជាអ្នកដែលបានចូលរួមប្រកួតក្នុងពានរង្វាន់ Adria Tour ដែល​រៀបចំ​ដោយ Djokovic ។

ទោះជាបែបនេះក្តី Djokovic បានបង្ហាញការសុំទោសទៅដល់អ្នកឆ្លងបន្តទាំង ៣ រូប ដោយបានថ្លែងថាគាត់គ្មានចេតនាឡើយ គាត់រៀបចំការប្រកួតនោះគឺដោយចិត្តបរិសុទ្ធជាទីបំផុត ៕

Loading...