Harry Kane “បើ Arsenal មិនមើលងាយខ្ញុំទេ ខ្ញុំក៏គ្មានថ្ងៃនេះដែរ”

0
192

កីឡាករខ្សែប្រយុទ្ធរបស់ Spur និង ជម្រើសជាតិអង់គ្លេស Harry Kane ធ្លាប់បានហាត់បាល់តាំងពីនៅកុមារភាពនៅក្រុម Ridgeway Rovers កាលពីឆ្នាំ ១៩៩៩ ដល់ ២០០១ មុនចូលទៅហាត់នៅ Arsenal ក្នុងឆ្នាំ ២០០១ ដែលត្រូវបានក្លិបបដិសេធក្នុងការបញ្ជូលឈ្មោះចូលទៅក្រុមយុវជនរបស់ខ្លួន ។

អ្វីដែលធ្វើឱ្យក្លិប Arsenal មើលរំលងរូបគេរួចសម្រេចលុបឈ្មោះចេញពីបញ្ជីឈ្មោះកីឡាករយុវជនដែលបញ្ជូលទៅគណះកម្មការប្រកួតគឺដោយសារតែកាលពីរដូវកាល ២០០១-២០០២ គឺដោយសារគិតថារូបគេមានទម្ងន់ និង កម្ពស់មិនត្រូវតាមស្តង់ដារ ។ បន្ទាប់មករូបគេក៏សម្រេចចិត្តទៅកាន់ក្រុមចាស់ Ridgeway Rovers វិញទាំងអារម្មណ៍ឈឺចាប់ ។

រឿងមួយទៀតដែលជាអនុស្សាវរីយ៍របស់គេតាំងពីកុមារភាពនោះគឺ ភរិយារបស់គេសព្វថ្ងៃគឺជានារីដែលហាត់បាល់ជាមួយគាត់តាំងពីឆ្នាំ ២០០២ នៅក្រុម Ridgeway Rovers ពោលគឺក្រោយត្រលប់មកពី Arsenal ដោយបន្តមានទំនាក់ទំនងតាំងពីពេលនោះមករហូតដល់សព្វថ្ងៃនេះ និង មានចំណងដៃកូនប្រុសមួយ ។ ដូចនេះការជួបជាមួយនារីដ៏ល្អរបស់គាត់ដែលអាចរក្សាទំនាក់ទំនងមកដល់សព្វថ្ងៃ និង មានកេរ្តិ៍ឈ្មោះល្បីៗល្បាញមកដល់សព្វថ្ងៃនេះគឺដោយសារតែការបដិសេធរបស់ Arsenal ដែលលុបឈ្មោះគេចេញពីក្រុមយុវជននៅឆ្នាំ ២០០១ នេះឯង ៕

   

Loading...