អាច អូនតូច សង្ឃឹមគ្រូបង្វឹក U19 មើលឃើញការរីកចម្រើនរបស់ខ្លួន និងកោះហៅទៅអ៊ូបេគីស្ថាន

0
514

កីឡាករយុវជនរបស់ក្លិបបាល់ទាត់វិសាខា អាត អូនតូច គឺជាចំណែកមួយដែលជួយឱ្យកម្ពុជាបានឡើងទៅលេងពានរង្វាន់ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា ក្នុងសម័យបាល់ទាត់ទំនើបរបស់កម្ពុជា ក្រោយខកខានអស់ជិង ៦០ ឆ្នាំ ។

កីឡាករវ័យ ១៧ ឆ្នាំរូបនេះ បានបញ្ជាក់ថា ខ្លួនមិនសូវជាមានសង្ឃឹមនៅក្នុងការជាប់ក្នុងបញ្ជីកីឡាករ ២៣ នាក់ចុងក្រោយ ដើម្បីបានទៅលេងពាននេះនៅក្នុងប្រទេសអ៊ូបេគីស្ថានប៉ុន្មានទេ ដោយសារតែមូលហេតុនេះបានជំរុញឱ្យគេខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំង ដោយសង្ឃឹមថាគ្រូបង្វឹកនឹងបានឃើញការរីកចម្រើនរបស់គេហើយអាចជាប់បាន ។

គួរបញ្ជាក់ដែរថា កាលពីវគ្គជម្រុះកន្លងទៅ អាត អូនតូច បានបង្ហាញខ្លួនត្រឹម ១ ប្រកួតតែប៉ុណ្ណោះ ក្នុងជំនួបយកឈ្នះកោះម៉ារីណា ដោយលទ្ធផល ៩​ ទល់នឹង ០ ៕

Loading...