ទីបំផុត Liverpool បានលើកពាន Premier League ម្តងទៀតហើ់យ

0
89

កាលពីយប់មិញថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២០ នេះ ក្លិបបាល់ទាត់ Chelsea បានយកឈ្នះទៅលើក្រុមខ្លាំង Manchester City ដោយលទ្ធផល ២ ទល់នឹង ១ នៅកីឡដ្ឋាន Stamford Bridge ទឹកដីរបស់ Chelsea ។

ការចាញ់របស់ Manchester City នេះបានធ្វើឱ្យ Liverpool គ្រងជើងឯក Premier League រដូវកាលនេះ ទាំងនៅសល់ ៧ ប្រកួតក្នុងដៃបន្តទៀត ។ គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២០ កន្លងទៅនេះ ក្រុម Liverpool បានយកឈ្នះក្រុម​ Crystal Palace ដោយលទ្ធផល ៤​ ទល់នឹង​ ០ ដោយរង់ចាំអ៊ុតមើល ប្រសិនជា Manchester City ចាញ់ ឬក៏ស្មើ នឹងលើកពានដោយស្វ័យប្រវត្តិ ហើយអ្វីៗក៏បានក្លាយជាការពិតដូចក្តីស្រមៃរបស់ Liverpool មែន ព្រោះតែ Manchester City ចាញ់ Chelsea ៕

 

Loading...