ទើបតែ១ខួប ធារី ចន្ថាប៊ីន ចាប់ផ្តើមឱ្យកូនពាក់ឈុតជម្រើសជាតិហើយ

0
195

កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២០ ខ្សែបម្រើដ៏រឹងមាំរបស់ក្រុមជម្រើសជាតិបាល់ទាត់គោព្រៃកម្ពុជា ធារី ចន្ថាប៊ីន បានបង្ហោះរូបភាព ១ សន្លឹក ជាមួយនឹងកូនស្រីរបស់ខ្លួនដែលមានឈ្មោះ Iman ដោយកូនស្រីរបស់គេបានពាក់អាវឈុតជម្រើសជាតិកម្ពុជា នៅក្នុងទឹកមុខដ៏គួរឱ្យក្នាញ់ ដោយបានសរសេរថា «Cambodia national team number 1 fan 😍👶♥️🇰🇭🙏»

ដោយរូបភាពមួយសន្លឹកនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍ ហើយថែមទាំងទទួលនូវការចូលចិត្តដល់ទៅជាង ៧ ពាន់ដងក្នុងរយៈពេលមិនដល់ ៤ ម៉ោងផងនោះ ។ ឆ្លៀតពេលទំនេរពីការហ្វឹកហាត់កីឡាកររូបនេះត្រូវបានគេដឹងថា មានភាពផ្អែមល្ហែមខ្លាំងជាមួយនឹងប្រពន្ធកូនរបស់ខ្លួន ដោយបានបំពេញតួនាទីជាប្តីនិង ឪពុកដ៏ល្អម្នាក់ ។

គួរបញ្ជាក់ផងដែរថា ទោះបីជាកូនកាត់ខ្មែរ-បារាំងក៏ពិតមែន ក៏ប៉ុន្តែកីឡាកររូបនេះ បានព្យាយាមប្រត្តិបត្តិតាម និ ងស្រឡាញ់ប្រទេសកម្ពុជាយ៉ាងខ្លាំង ដោយបានបោះបង់ការងារនៅប្រទេសបារាំងមកចាប់ផ្តើមអាជីពបាល់ទាត់នៅកម្ពុជា បើទោះបីជាទៅលេងដល់ម៉ាឡេស៊ីក៏ដោយ ក៏គេតែងតែនិយាយភាសាខ្មែរ និង ញាំម្ហូបខ្មែរ ថែមទាំងបានបង្រៀនឱ្យប្រពន្ធអាចនិយាយភាសាខ្មែរបានយ៉ាងស្ទាត់ជំនាញថែមទៀតផង ៕

Loading...