ទូច បញ្ចរ៉ុង ប្រកាសចូលនិវត្តន៍​ តែធ្វើជាគ្រូបង្គោលបឹងកេតឈុត U18

0
65

កីឡាករខ្សែការពាររបស់ក្លិបបឹងកេត ទូច បញ្ចរ៉ុង ត្រូវបានក្លិបបឹងកេតប្រកាសចូលនិវត្តន៍ហើយ ដោយបានផ្តល់តួនាទីមួយដ៏ល្អសម្រាប់រូបគេដើម្បីកសាងអាជីពជាគ្រូបង្វឹកមួយរូប ។

ក្នុងនោះដែរកីឡាករវ័យ ៣៣ ឆ្នាំរូបនេះ ត្រូវបានក្លិបផ្តល់តំណែងជាគ្រូបង្វឹកក្រុមបាល់ទាត់យុវជនរបស់ក្រុមបឹងកេតអាយុក្រោម ១៨ ឆ្នាំ ដែលនឹងត្រូវចូលរួមប្រកួតក្នុងពានរង្វាន់យុវជនរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជានាខែក្រោយនេះ ។

កីឡាកររូបនេះបានបញ្ជាក់ថា ខ្លួនសម្រេចចិត្តចូលនិវត្តន៍នេះគឺដោយសារតែចង់ភ្លក់សរសជាតិនៃអាជីពថ្មី ហើយណាមួយវ័យកាន់តែជ្រេ ដោយចង់ដកឃ្លាខ្លះពីអាជីពមួយនេះផង ៕

Loading...