ពានយុវជនរបស់សហព័ន្ធ នឹងចាប់ផ្តើមប្រកួតឡើងវិញនាពាក់កណ្តាលខែកក្កដា

0
226

នៅសប្តាហ៍ក្រោយនេះ ពានរង្វាន់សម្តេចត្រូវបានអនុញ្ញាតិឱ្យដំណើរការវិញហើយ ខណៈដែលលីគកំពូលកម្ពុជានឹងចាប់ផ្តើមឡើងវិញដែរនាសប្តាហ៍បន្ទាប់ ដោយប្រកួតទាំងអស់ត្រូវបិទទ្វារមិនមានអ្នកទស្សនាឡើយ ។

ក្នុងនោះដែរ ពានរង្វាន់យុវជនជម្រើសជើងឯកយុវជនអាយុក្រោម ១៦ ឆ្នាំ និង យុវជនអាយុក្រោម​ ១៨ ឆ្នាំ ឆ្នាំ ២០១៩ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏នឹងបើកដំណើរការប្រកួតឡើងវិញ នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២០ ខាងមុខនេះដែរ ក្រោយទទួលបាននូវការអនុញ្ញាតិពីក្រសួងនឹងស្ថាប័នពាក់ព័ន្ធនានា ។

គួររំឭកដែរថា ការប្រកួតជម្រើសជើងឯកយុវជនអាយុក្រោម ១៦ ឆ្នាំ និង យុវជនអាយុក្រោម ១៨ ឆ្នាំ គឺបានឈានដល់ការប្រកួតជុំទី ២ ហើយ ដោយបានរកឃើញក្រុមមួយចំនួន ដែលបានកក់កៅអីជុំទី ៣ ខណៈពាន U18 ទើបដំណើរការប្រកួតបាន ១ ប្រកួតៗប៉ុណ្ណោះ នៅក្នុងពូលទាំង ៤ ដែលមាន ១៦ ក្រុមចូលរួម ៕

Loading...