អស្ចារ្យ! AFC CUP ត្រលប់មកវិញខែកញ្ញានេះហើយ

0
390

ការប្រកួតពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី ២ របស់អាស៊ី AFC CUP 2020 បានប្រកាសថ្ងៃបរិច្ឆេទនៃការវិលត្រលប់មកវិញហើយ ដោយនឹងចាប់ផ្តើមនាថ្ងៃទី ២៣ កញ្ញា ឆ្នាំ ២០២០ នេះតទៅ ។

ការប្រកួតត្រូវបានគេកំណត់ឱ្យធ្វើការប្រកួតនៅក្នុងប្រទេសតែ ១ ប៉ុណ្ណោះ ដោយនឹងធ្វើការប្រកួត ៣ ប្រកួតដែលនៅសេសសល់តាមពូលចាប់ពីថ្ងៃទី ២៣ ដល់ ២៩ ខែកញ្ញា ឆ្នាំ ២០២០ ខណៈដែលការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រធ្វើតែ ១ ជើងនៅថ្ងៃទី ២០ តុលា និង វគ្គផ្តាច់ព្រ័ត្រតំបន់អាស៊ាននឹងធ្វើឡើងនៅថ្ងៃទី ៤ កញ្ញា ឆ្នាំ ២០២០ ។

គួរបញ្ជាក់ដែរថា ការផ្អាកការប្រកួត AFC CUP 2020 គឺដោយសារតែការរាតត្បាតនៃកូវីដ ១៩ ខណៈដែលបើគិតមកដល់ខែកញ្ញានោះ គឺមានរយៈកាល ៦ ខែទើបការប្រកួតនេះបានវិលត្រលប់មកវិញ ៕

 

Loading...