ជឿង​ ធី​កែវ​ កូនខ្មែរកម្ពុជាក្រោមឈ្នះពាន Fair Play នៅវៀតណាម! អាចទេទាញនាងចូលជម្រើសជាតិកម្ពុជា?

0
316

កីឡាការិនីបាល់ទាត់ជម្រើសជាតិនារីរបស់វៀតណាម ជឿង​ ធី​កែវ​ (Chương​ Thị​ Kiều​) ត្រូវបានសហព័ន្ធកីឡាបាល់ទាត់វៀតណាម ជ្រើសរើសជាកីឡាការិនីដែលលេងដោយមានសុជីវធម៌បំផុតនៅក្នុងប្រទេសវៀតណាម ។

កីឡាការិនីរូបនេះ បានជួយឱ្យក្រុមបាល់ទាត់ជម្រើសជាតិនារីរបស់ប្រទេសវៀតណាម បាននទទួលមេដាយមាសពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣០ នៅប្រទេសហ្វីលីពីន ក្រោយយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិនារីថៃ នៅវគ្គផ្តាច់ព្រ័ត្រដោយលទ្ធផល ១​ ទល់នឹង ០ ។

យោង​តាម​ការ​ចុះផ្សាយ​នៅ​លើ​គេហទំព័រ​ផ្លូវការ​សហព័ន្ធ​កីឡាបាល់ទាត់​វៀតណាម​បានបញ្ជាក់ថា កីឡាការិនីខ្សែការពារ​ពាក់លេខ ៣ ជឿង​ ធី​កែវ​ កើត​ឆ្នាំ ១៩៩៥ ឪពុកឈ្មោះ ជឿង អ៊ុត និង ម្តាយឈ្មោះ វិន និង មានប្អូនស្រីបង្កើតម្នាក់ គឺជា​កូនខ្មែរ​កម្ពុជាក្រោម​ កើតនៅស្រុក​អំពាច​វែង​ ខេត្ត​ក្រមួនស​ ដែនដី​កម្ពុជាក្រោម​ ៕

ប្រភព៖ vnexpress

Loading...