ក្មួយ Van Dijk មិនទាន់ច្បាស់ថាចូលជម្រើសជាតិកម្ពុជានៅឡើយទេ

0
184

កីឡាករវ័យក្មេង Jero Chin គឺជាកូនខ្មែរកាត់ហូឡង់ ដែលមានម្តាយជាជនជាតិខ្មែរ និង ឪពុកជាជនជាតិស៊ូរីណាម ដែលជាប្រទេសមួយនៅលើមហាសមុទ្រប៉ាស៊ីហ្វិក ។ កីឡាកររូបនេះបានទទួលសញ្ជាតិហូឡង់ ដោយសារតែបានភៀសខ្លួនមករស់នៅក្នុងប្រទេសនេះក្នុងនាមជាជនអន្តោប្រវេសន៍អស់ជាច្រើនឆ្នាំមក ។

Jero Chin ត្រូវបានក្លិបជាច្រើនចាប់អារម្មណ៍ទៅលើសមត្ថភាពរបស់គេ ដែលមានស្ទីលលេង និង សមត្ថភាពខ្លាំង ព្រោះទទួលបាននូវការបង្ហាត់បង្ហាញពីកីឡាករជម្រើសជាតិហូឡង់ Virgil van Dijk ដែលត្រូវជាពូរបស់គេផ្ទាល់តែម្តង ។

ទាក់ទងនឹងការកោះហៅចូលជម្រើសជាតិកម្ពុជា កីឡាករវ័យ ១១ ឆ្នាំរូបនេះ បានបញ្ជាក់ថា ទោះបីជាខ្លួនអាចជ្រើសរើសចូលលេងក្នុងជម្រើសជាតិដល់ទៅ ៣ មែន ក៏ប៉ុន្តែគេមិនទាន់ហ៊ានជ្រើសរើសនោះឡើយ ដោយខ្លាចខុស និង បាននិយាយសុំផ្តោតតែទៅលើការហ្វឹកហាត់ជាមុនសិន ហើយនឹងសម្រេចចិត្តនៅពេលដែរវេលាមកដល់ ៕

Loading...