សៀង ចន្ធា ថាក្រុមរួមពូល A ជាមួយកម្ពុជា សុទ្ធតែខ្លាំងទាំងអស់

0
232

ការចាប់ឆ្នោតក្នុងពានរង្វាន់ AFC U19 Championship បានធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ដោយកម្ពុជា ស្ថិតនៅក្នុងពូល ​A ជាមួយនឹងម្ចាស់ផ្ទះអ៊ូបេគីស្ថាន ឥណ្ឌូនេស៊ី និង អឺរ៉ង់ ។

ក្នុងនោះដែរកីឡាករ សៀង ចន្ធា ដែលជាចំណែកនៃការរកគ្រាប់បាល់ជាច្រើនដែលនាំឱ្យកម្ពុជាឡើងមកលេងពាននេះជាលើកដំបូង បានបញ្ចេញយោបល់ផ្ទាល់ខ្លួនថា ពូល ​A នេះគឺជាពូលដែលមានក្រុមខ្លាំងទាំងអស់ និយាយរួមទៅប៉ះម្ចាស់ផ្ទះ ហើយឥណ្ឌូនេស៊ីដែលជាម្ចាស់ផ្ទះ World Cup ផងនោះ បញ្ជូនកីឡាករទៅហាត់ដល់អឺរ៉ុប បើអឺរ៉ង់វិញមិនបាច់និយាយទេ ។

គួរបញ្ជាក់ដែរថា សៀង ចន្ធា រកបាន ៤ គ្រាប់ក្នុងវគ្គជម្រុះ ដែលកក្នុងនោះស៊ុតចូលថៃ ១ គ្រាប់ និង កោះម៉ារីណាខាងជើង ៣ គ្រាប់ ដែលធ្វើឱ្យកម្ពុជាជាប់ជាក្រុមលេខ ២ ល្អបំផុតក្នុងពានរង្វាន់នេះ និង បានឡើងទៅលេងក្នុងពាន AFC U19 Championship 2020 នេះ ៕

Loading...