ក្រុមជម្រើសជាតិហុងកុងប្រកាសក្ស័យធន

0
5344

រដ្ឋាភិបាលរបស់កោះហុងកុងដែលជាដែនដីអធិបតេយ្យរបស់ចិន បានប្រកាសអំពីការឈប់ផ្តល់ថរិកាជំនួយសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិហុងកុងជាផ្លូវការ ហើយសម្រាប់ផែនការបាល់ទាត់ ៥ ឆ្នាំបន្ទាប់ ចាប់ពីឆ្នាំ ២០២១ ដល់ ២០២៥ ត្រូវបានរលាយ ។

គួរឱ្យដឹងថា​ ក្នុង ១ ឆ្នាំ រដ្ឋាភិបាលហុងកុង ផ្តល់​ប្រាក់​ជាង ៣ លានដុល្លារ ដល់​សមាគមន៍​អភិវឌ្ឍកីឡារបស់កោះក្នុងដែនសមុទ្ររបស់ចិនមួយនេះ ដើម្បីអនុវត្តផែនការយុទ្ធសាស្រ្តរយៈពេល ៥ ឆ្នាំរបស់ពួកគេ ។ គម្រោងនេះត្រូវបានធ្វើឡើងជារៀងរាល់ ៥ ឆ្នាំម្តង ដើម្បីទទួលបានកញ្ចប់ថរិកាពីរដ្ឋាភិបាលមកប្រើប្រាស់ក្នុងវិស័យនេះ ។

គួរបញ្ជាក់ដែរថា ក្រុមបាល់ទាត់ជម្រើសជាតិហុងកុង កំពុងស្ថិតនៅក្នុងវគ្គជម្រុះ FIFA WORLD CUP ក្នុងពូល C ជាមួយនឹងកម្ពុជា​ អឺរ៉ង់ អឺរាក់ និង ប៉ារ៉ែន ។ ដោយការប្រកួតជាមួយនឹងកម្ពុជាបានទទួលលទ្ធផលឈ្នះ ១ ប្រកួត និង ស្មើ ១ ប្រកួតជាមួយនឹងហុងកុង ៕

Loading...