Van Dijk ប្រាប់ Jero ពីគន្លិះជោគជ័យដូចខ្លួន

0
239

កីឡាករ Virgil van Dijk តែងតែជួយជ្រោមជ្រែងក្មួយរបស់គេមួយរូបដែលស្រឡាញ់វិស័យបាល់ទាត់ និង មានស្ទីលលេងដូចខ្លួន ដើម្បីឱ្យគេបានសម្រេចបំណងក្លាយជាកីឡាករអាជីព រហូតដល់បានជាប់ជាកីឡាករល្អដាច់គេដូចជារូបលោក ។

Jero Chin Fo Sieeuw វ័យ ១២ ឆ្នាំ ដែលជាកូនកាត់ខ្មែរ-ហូឡង់ បាននិយាយថា ពីមុនខ្លួនបានទទួលការបង្វឹកផ្ទាល់ពីពូ តែពេលនេះគាត់មិនសូវមានពេលឡើយ ពេលចុងក្រោយដែលពួកគេទាំងពីរជួបគ្នាគឺកាលពីថ្ងៃខួបកំណើតរបស់ Jero ដែលគេបានឆ្លងឆ្លើយជាមួយនឹងពូគេតាមរយៈការខលតាមវីដេអូ ។ អ្វីដែលគេបានចាំនោះគឺ Van Dijk តែងតែប្រាប់គេថាឱ្យខិតខំហ្វឹកហាត់រាល់ពេលដែលបានជួបគ្នា ។

គួររំលឹកដែរថា Jero Chin មានម្តាយជាជនជាតិខ្មែរ និង ឪពុកជាជនជាតិសូរីណាម ដោយឪពុកម្តាយខ្លួនបានភៀសខ្លួនទៅរស់នៅក្នុងប្រទេសហូឡង់តាំងតែពីគេមិនទាន់កើតម្ល៉េះ ៕

Loading...