បារ៉ែន ណាត់ម៉ាឡេស៊ី​ សមជើងត្រៀមបំបាក់កម្ពុជា

0
490

ក្រុមបាល់ទាត់ជម្រើសបារ៉ែន បានប្រកាសអំពីការប្រកួតមិត្តភាពជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី នាថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២០ ខាងមុខនេះ ដើម្បីជាការសមជើងក្រោយពីបាល់ទាត់បានផ្អាកអស់រយៈពេលយ៉ាងយូរ ។

ការប្រកួតមួយនេះក៏នឹងក្លាយទៅជាការត្រៀមខ្លួនក្នុងការប្រកួតជាមួយនឹងក្រុមជម្រើសជាតិកម្ពុជា នាថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២០ ខាងមុខនេះ នៅក្នុងទឹកដីប្រទេសបារ៉ែន ខណៈកាលពីជើងទី ១ បារ៉ែនបានត្រឹមឈ្នះកម្ពុជា ១ ទល់នឹង​ ០ ទាំងត្រដាបត្រដួសនៅក្នុងទឹកដីកម្ពុជា ។

ចំណែកឯក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាវិញ មិនទាន់មានព័ត៏មានអំពីការត្រៀមខ្លួនអ្វីទាំងអស់ ខណៈដែលប្រទេសក្នុងពូលជាមួយនឹងកម្ពុជា សុទ្ធតែមានការប្រកួតសមជើងមុខទាំងអស់លើកលែងតែហុងកុងតែប៉ុណ្ណោះ ៕

Loading...