ក្រុមរួមពូលជាមួយកម្ពុជា ក្នងពាន AFC U19 ឥណ្ឌូនេស៊ី ហាត់នៅអឺរ៉ុបរាប់ឆ្នាំ

0
321

ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ីអាយុក្រោម ១៩ ឆ្នាំ នឹងត្រូវចូលរួមក្នុងការប្រកួត AFC U19 Championship 2020 នៅក្នុងប្រទេសអ៊ូបេគីស្ថាន នាថ្ងៃទី ១៤ ដល់ ៣១ ខែតុលា ឆ្នាំ ២០២០ ខាងមុខនេះ ។

ដោយឡែកក្រុមបាល់ទាត់ឥណ្ឌូនេស៊ី ត្រូវបានគេដឹងថា បានត្រៀមខ្លួនបានយូរជាងគេបង្អស់ ដោយបានបញ្ជូនកីឡាករទាំងអស់ទៅហ្វឹកហាត់នៅប្រទេសនានាក្នុងតំបន់អឺរ៉ុប និង បានប្រកួតសាកជើងជាមួយនឹងក្រុមបាល់ទាត់ខ្លាំងៗក្នុងតំបន់អឺរ៉ុបទៀតផង ដោយជាលទ្ធផលក្រុមមកពីតំបន់អាស៊ានមួយនេះភាគច្រើនគឺបំបាក់ក្រុមនៅតំបន់អឺរ៉ុបនានាដែលមានដូចជា Chelsea, Arsenal, QPR ជាដើម ។

ការបញ្ជូនកីឡាករទៅហ្វឹកហាត់អស់ជាច្រើនឆ្នាំមុននេះ (តាំងពីឆ្នាំ ២០១៩) គឺធ្វើឡើងដើម្បីបង្កើនសមត្ថភាពក្រុមខ្លួនឱ្យខ្លាំងកុំឱ្យបាក់មុខ ពីព្រោះក្រុមមួយនេះនឹងទទួលបានកៅអីវគ្គចែកពូល FIFA U20 World Cup ឆ្នាំ ២០២១ រួចជាស្រេចដោយមិនបាច់ឆ្លងកាត់ការជម្រុះអ្វីទាំងអស់ ៕

Loading...