ចាស់ហើយ តែ Buffon នៅតកុងត្រាជាមួយ Juventus ទៀត

0
71

Gianluigi Buffon អ្នកចាំទីដ៏ល្បីមួយរូបរបស់ពិភពលោក បានបន្តកុងត្រា ១ ឆ្នាំទៀតហើយជាមួយនឹងក្លិបបាល់ទាត់កំពូលតារាងនៃលីគកំពូល អ៊ីតាលី Juventus ដែលខ្លួនធ្លាប់រួមរស់អស់ជាច្រើនទសវត្សរ៍មកហើយ ។

អតីតកីឡាករអ្នកចាំទីរបស់ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលីរូបនេះ ទោះបីជាមានវ័យជ្រេ ៤២ ឆ្នាំបន្តិចមែន តែក្លិបនៅតែពេញចិត្តនឹងទម្រង់លេងរបស់លោក ថែមទាំងបានសម្រេចចិត្តបន្តកុងត្រាបន្ត ហើយប្រសិនបើមិនមានអ្វីកើតឡើងទេ ក្លិបមួយនេះបានសន្យាថានឹងបន្តកុងត្រាជាបន្តបន្ទាប់ទៀត ។

គួរបញ្ជាក់ដែរថា Buffon បានចាប់ផ្តើមជាអ្នកចាំទីអាជីពនៅឆ្នាំ ១៩៩៥ នៅក្លិប Palma រហូតដល់ឆ្នាំ ២០០១ ហើយបានផ្លាស់ទៅ Juventus រហូតដល់ឆ្នាំ ២០១៨ មុននឹងទៅ PSG នៅឆ្នាំ ២០១៩ ហើយបានត្រលប់មកវិញនាឆ្នាំ ២០២០ នេះ ហើយបានបន្តកុងត្រាដល់ឆ្នាំ ២០២១ ៕

Loading...