Faiq bolkiah ប្តេជ្ញាឈប់ជឿ និងដើរចេញពី Leicester City

0
306

Faiq bolkiah កីឡាករខ្សែប្រយុទ្ធរបស់ Leicester City បានប្រកាសថានឹងមិនបន្តជាមួយក្លិបជាដាច់ខាតនារដូវកាលក្រោយនេះ ខណៈដែលកិច្ចសន្យានៅក្លិបមួយនេះនឹងបញ្ចប់នាចុងរដូវកាល ២០២០ នេះ ។

ចំពោះមូលហេតុគឺដោយសារតែកីឡាកររូបនេះ មិនដែលត្រូវបានគ្រូបង្វឹកក៏ដូចជាក្រុមទាំងមូលមើលឃើញ និង ដាក់ឱ្យបានលេងឡើយសូម្បីតែមួយប្រកួត ។ កីឡាកររូបនេះ ត្រូវបានគេស្គាល់ថាជាក្មួយរបស់ស្តេចស៊ុលតង់ព្រុយណេ បានជាប់ជាកីឡាករមានជាងគេបង្អស់លើលោកដោយសារតែកេរ្តិ៍មរតក ចំណែឯប្រាក់ខែវិញកីឡាកររូបនេះអាចទទួលបានត្រឹមតែជាង ១ ពាន់ដុល្លារតែប៉ុណ្ណោះក្នុង ១ សប្តាហ៍ ៕

Loading...